
(ខេត្តព្រះវិហារ)៖ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះ.ថ្នា.ក់ចរចរណ៍រវាងម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យយុវតីជាសិស្សសាលា២នាក់ អាចក្លាយជនពិការអស់មួយជីវិតព្រោះរបួ.ស.ធ្ងន់.បាក់.ភ្លៅ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦២ ត្រង់បង្គោលគីឡូម៉ែត្រលេខ១៤៥ និង១៤៦ស្ថិតក្នុងភូមិសាស្ត្រភូមិត្រាវគៀត,ឃុំថ្មី,ស្រុកគូលែន,ខេត្តព្រះវិហារ។ តាមសាក្សីបានឱ្យដឹងថា៖
នៅមុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងពាក់ស្លាកលេខ(ព្រះវិហារ1D.7125)មានសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះ(ចៅ ណារិទ្ធ)ភេទប្រុស,អាយុ៥២ឆ្នាំ,រស់នៅភូមិគោគបេង,សង្កាត់កំពងប្រណាក,ក្រុងព្រះវិហារ,ដឹកប្រពន្ធរួមនឹងចៅអាយុ៣ឆ្នាំម្នាក់។ លុះមកដល់កន្លែងកើតហេតុក៏បានបត់រ៉ឺម៉កដោយមិនបានមើលឆ្វេងស្តាំមិនមានភ្លើងស៊ីញ៉ូ បណ្ដាលឱ្យយុវសិស្ស២នាក់បើកម៉ូតូម៉ាកហុងដាBeatពាក់ស្លាកលេខ(ព្រះវិហារ1B9282)ឌុបគ្នាបើកស្របទិសគ្នាគេចមិនទាន់ជ្រុលបុ.កពីក្រោយរ៉ឺម៉កពេញទំហឹ.ងដួលរណេតរណូតពេញផ្លូវ។
ជន.រង.គ្រោះឈ្មោះ(គឹម ស្រីកែវ)អាយុ១៩ឆ្នាំ,ភេទស្រី,ជាសិស្សនៅភូមិស្ថាពរ,ឃុំឈានមុខ,ស្រុកត្បែងមានជ័យ,ខេត្តព្រះវិហារ បាក់.ភ្លៅ.ខាងស្តាំនិងឈ្មោះ(ហុក ស្រីនាង)ភេទស្រី,អាយុ១៨ឆ្នាំ,ជាសិស្ស,រស់នៅភូមិនំបញ្ចុក,សង្កាត់កំពុងប្រណាក,ក្រុងខេត្តព្រះវិហារ,បាក់.ជើង.ខាងស្ដាំ។ ចំណែកអ្នកបើកម៉ូតូសណ្តោងដែលជាជន.បង្ក.រង.របួ.សស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក៏បានចុះដល់កន្លែងកើតហេតុនាំយកម៉ូតូសណ្តោងរ៉ឺម៉កនឹងម៉ូតូ.ជន.រង.គ្រោះទៅប៉ុស្តិ៍ឃុំថ្មី ដើម្បីកសាងសំណុំរឿងបន្តទៅតាមច្បាប់៕