
(ហ្វេសប៊ុក)៖ ការចាកចេញគ្មានថ្ងៃត្រលប់វិញរបស់មនុស្សដែលយើងគោរពស្រលាញ់ ពិតណាស់ថាអារម្មណ៍មួយនោះ មិនអាចមាននរណាគេចផុតឡើយ មានជួបមានបែកជារឿងធម្មតា តែវាពិតជាពិបាកធ្វើចិត្តខ្លាំងណាស់។
ដោយឡែក នៅថ្ងែទី៣០ ខែតុលា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត ក្រោយពីបានឃើញកូនប្រុសមួយរូបនេះ ដែលមានគណនីហ្វេសបុកឈ្មោះ «Saroeun Ouch» ត្រូវបានបាត់បង់អ្នកម្តាយជាទីស្រលាញ់ ដែលគាត់បានលះបង់គ្រប់យ៉ាងអោយតែម្តាយបាននៅបន្ត តែព្រហ្មលិខិតនៅតែមិនមេត្តារហូតយប់មិញនេះម្តាយរបស់គាត់បាន លាគាត់រហូតហើយ។
ក្នុងនោះលោកបានរៀបរាប់ទាំងសោកស្តាយថា «កូនលាហើយអ្នកម្ដាយជាទីស្រឡាញ់ កូនលោះបង់គ្រប់យ៉ាងយកពេលវេលាថែម៉ាក់ កូនមិនស្ដាយទេ ដើម្បីម៉ាក់ឣ្វីក៍កូនធ្វើបានដែល»។ ហើយអ្វីដែលកាន់តែរំជួលចិត្តនោះគឺកូនប្រុសខាងលើ បានបង្ហោះរូបថតគេងក្បែរ ស ព ម្តាយ ដែលមើលទៅពិតជាសោកសៅខ្លាំងជាទីបំផុត៕ សូមចូលរួមរំលែកទុក្ខផង!