សង្វេគណាស់! នារីម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ចោលប្ដីជាទីស្រឡាញ់ និងមិនទាន់ទាំងបានឃើញមុខកូនផង ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅថ្ងែទី៣០ ខែតុលា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីម្នាក់បាន ស្លា ប់ បាត់បង់ជីវិត ចោលប្ដីជាទីស្រឡាញ់ និងមិនទាន់ទាំងបានឃើញមុខកូនរបស់ខ្លួនផង។

នារីអភ័ព្វរូបនេះ ត្រូវបានគេស្គាល់ថា ប្រើប្រាសគណនីហ្វេសប៊ុកឈ្មោះ «Soknath Darasina» បើតាមប្រភពបានឲ្យដឹងថា ក្រោយពីបានផ្តល់កំណេីតកូនជាទីស្រលាញ់ ស្រាប់តែ បញ្ហាបេះដូងបានធ្វេីទុក្ខ​ រហូតបណ្ដាលឲ្យនារីរូបនេះ ទទួលមរណភាព។ ជាមួយដំណឹងដ៏ក្រៀមក្រំមួយនេះ គណនីហ្វេសប៊ុកឈ្មោះ «Phorn Sophary» បានបង្ហោះសារមួយថា៖

ជាម្តាយ ជាភរិយាលះបងណាស់ដើម្បីប្តី ដើម្បីកូន…តែទីបំផុតម្តាយទៅទាំងមិនទាន់ឃើញមុខកូន កូនក៏មិនទាន់ទទួលភាពកក់ក្តៅពីម្តាយ…ពាក្យថាឆ្លងទន្លេ ទោះបីតាមធម្មជាតិ រឺវះកាត់ក្តី មិនមែនជាពេលមួយដែលរីករាយតែម៉្យាងនោះទេ តែវាជាពេលដែលភយ័ព្រួយ បារម្មណ៍ ព្រោះអ្វីដែលខ្លាចគឺខ្លាចទន្លេធំឆ្លងមិនផុត ចង់អោយស្វាមីគ្រប់រូបយកគំរូរតាមបងប្រុសម្នាក់នេះ ទោះបីភរិយាគាត់ ស្លា ប់ក៏ ស្លា ប់ ទៅទាំងបិទភ្នែកជិត ព្រោះកាលនៅមានជីវិត ស្វាមីនៅជិតផ្តល់ភាពកក់ក្តៅ យល់ចិត្ តថ្នម សព្វគ្រប់បែបយ៉ាង

ម្ចាស់គណនីនេះ បានបន្ដថាៈ គាត់ទាំងពីរស្រលាញ់គ្នាណាស់​ ដឹងថាប្រពន្ធសុខភាពខ្សោយ ស្វាមី​ព្យាយាមគ្រប់វិធី​ ដេីម្បីអោយភរិយារឹងមាំ​ និងមានស្នាមញញឹម​ ជាមួយគ្នាជារៀងរហូត​ តែក្រោយពេលដែលប្អូនស្រីបានផ្តល់កំណេីតកូនជាទីស្រលាញ់ជូនគ្រួសារ​ បែរជាបញ្ហាបេះដូងធ្វេីទុក្ខទោម្នេញ​ រហូតបិទភ្នែកគ្មានថ្ងៃត្រលប់ទៅវិញ…«Phorn Sophary» បន្ថែមថាៈ

សូមទោសដែលផុស សូមម៉ាក់មានផ្ទៃពោះអូសរំលោងទៅកុំអោយមានការភ័យខ្លាច គាត់មានបញ្ហាបេះដូងស្រាប់ហើយយកកូនបានជាចឹង សូមផ្ដាំទៅម៉ាក់ដែលមានបញ្ហាដូចគាត់ មុនយកកូនត្រូវឆែកសុខភាពបេះដូងនឹងតួរ ខ្លួនទាំងអស់មុននឹងយក កុំអោយជាហានិភ័យដូចពេលនេះ៕ សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពផង!