
(ព្រះសីហនុ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងមេបញ្ជាការរង និងនាយនាវីជាច្រើនរូប បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកវរនាវីទោ យិត សារុន នាយរងផ្នែកការពារអាកាស មូលដ្ឋានសមុទ្រ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦ៈ៣០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍។
~

