ចូលរួមរំលែកទុក្ខផង! លោក​ព្រិន្ធបាលទោ ប៉ិច​ រ​ក្សាន្ត​ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បានទទួលមរណភាពហើយ ដោយសារ…

(កំពង់ស្ពឺ)៖ នាព្រឹកថៃ្ងសុក្រ​ទី៣០​ ខែតុលា ​ឆ្នាំ​២០២០​ លោកវរសេនីយ៍ឯក​ សាយ​ ប៊ុនថ​ន​ អធិការ​នគរបាលស្រុក​ភ្នំស្រួច​ ដឹកនាំ​ក​ង​ក​ម្លាំង​នគរបាល​ ចំណុះអធិការដ្ឋាននគរ​បា​ល​ស្រុកភ្នំស្រួច​ ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោ​ក​ព្រិន្ទបាលឯក បុិច​ រក្សាន្ដ​ មន្រ្តី​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ត្រែងត្រយឹង​ នៅគេហដ្ឋានស​ព​ផ្ទា​ល់​ ស្ថិតក្នុងភូមិ​ព្រំរលក​.ឃុំតាំងស្យា​.ស្រុ​ក​ភ្នំស្រួច​.ខេត្ត​កំពង់​ស្ពឺ​។

លោកព្រិន្ទបាលឯក បុិច​ រក្សាន្ដ​ គឺបានទទួល​ម​រណភាពកាលពីថៃ្ងទី២៩ ​ខែតុលា​ ឆ្នាំ​២០​២​០​ ដោ​យសាររ ជំ ងឺ គាំ ង បេះដូង នៅពេលលោកកំពុងលេងកីឡា​ (បាល់ទះ​) ​សព​ត្រូវ​បាន​តំកល់​ធ្វើ​បុណ្យ​តាមប្រពៃណី​ នៅគេហដ្ឋានសព​ ស្ថិតក្នុងភូមិ​ព្រំរលក​.ឃុំតាំ​​ង​ស្យា​.ស្រុក​ភ្នំស្រួច​.ខេត្ត​កំពង់​ស្ពឺ​។

​ក្នុង​នាម​កងកម្លាំង​នគរបាល​ទាំង​មូល​ នៃអធិ​កា​​រដ្ឋាននគរ​បា​លស្រុ​កភ្នំស្រួច ​មានការសោ​កស្ដាយចំពោះការបាត់បង់រូបលោកព្រិន្ទបា​ល បុិច​ រក្សាន្ដ​ ដែលជាមន្រ្ដីនគរ​បា​ល​គំរូ​ម្នាក់​និងជាទំពាំងស្នងឬស្សី​ ជា​មន្រ្ដីបន្ដវេន​ពោរ​ពេញ​ដោយ​សមត្ថភាព​ ក្នុងការរួមចំ​ណែ​ក​អ​ភិវឌ្ឍសង្គមជាតិ​

ក្នុងនោះ​លោកអធិ​ការ​បាន​នាំយកនូវថវិកា ​៨៥០,០០០​ រៀល​រួម​ជាមួយ​សម្ភារៈ​រួមមាន ​អង្ករ​៥០គីឡូក្រាម​ ទឹ​ក​បរិសុ​ទ្ធ​៥កេស​ និងមី​២កេស​ ចុងក្រោយ​សូមអោ​យវិញ្ញាណក័ន្ធលោកព្រិន្ទបាល​ បុិច​ រក្សាន្ដ​ បានទៅកាន់ទីឋានកន្លែងស្ងប់សុខ​ កុំ​បីឃ្លៀ​ងឃ្លាតឡើយ​៕