
(ក្រុងព្រះសីហនុ)៖ នៅថ្ងែទី២៨ ខែតុលា ឆ្នាំ២០២០នេះ មានការចែករំលែកបន្តគ្នាជាច្រើន នូវវីដេអូមួយដែលប្រជាពលរដ្ឋថតបាន ដោយបង្ហាញឲ្យឃើញនូវទង្វើដ៏ល្អរបស់ នគរបាលចរាចរណ៍ខេត្តព្រះសីហនុម្នាក់ ដែលបានអន្តរាគមន៍ ជួយដឹកឣ្នក រ ង គ្រោះពីរនាក់ ម្តាយ និងកូនដែលរងគ្រោះដោយសារគ្រោះ ថ្នា ក់ ចរាចរណ៍ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមប្រភពបឋមបានឲ្យដឹងថា ស្រ្តីជាម្តាយ និងកូន បានជួបគ្រោះ ថ្នា ក់ ចរាចរណ៍ រវាងរថយន្តដឹកដីជាមួយម៉ូតូ នៅផ្លូវបំបែកចូលផ្សារលើ តាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៨ព្រឹក ថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០។
ជាមួយនឹងទង្វើដ៏ល្អប្រពៃ របស់មន្រ្តីគំរូរូបនេះ ត្រូវបានប្រជាពលរដ្ឋកោតសរសើរ និងថ្លែងអំណរគុណយ៉ាងច្រើនផងដែរ៕ ប្រភព «ឡេង ប៊ុននី» (សូមទស្សនាវីដេអូខាងក្រោម)៖