ឃាត់ខ្លួន យុវជនជើងខ្លាំង ២រូប ពី​បទ​ប្រេី អំ ពេីរ ​ហឹ ង្សា​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ដោយយក កាំ បិ ត កា ប់…

(កោះកុង)៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងវែង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ ង៉េង ប៊ុនថៃ ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិស្ទឹងវែង.សង្កាត់ស្ទឹងវែង មុខរបរកម្មកររោងចក្រ ថាមានក្មេង​ស្ទាវ​មួយ​ក្រុម​ បានយកកាំបិតដេញ កា ប់ ខ្លួន និងមិត្តភក្កិមិនបាន ក៏ឈានដល់មក​កាប់ម៉ូតូរបស់​ខ្លួន​ដែល​ទុក​ចោល។

ក្រោយទទួលបណ្ដឹង កម្លាំងអធិការដ្ឋាននគរបាល​ក្រុង​ខេមរភូមិន្ទ​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះស្រាវជ្រាវ​រហូតឈាន​ដល់​ឃាត់ខ្លួន​បានមុខសញ្ញា ជ ន សង្ស័យចំនួន​២នាក់ រួមមាន​៖

១.ឈ្មោះ សន សុថា (ហៅកុង) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មាច់មានជ័យ.សង្កាត់ស្មាច់មានជ័យ.មុខរបរកម្មករចែកចាយស្រាបៀរ​ ២.ឈ្មោះ ជា វិចិត្រ (ហៅគីម) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មាច់មានជ័យ.សង្កាត់ស្មាច់មានជ័យ.មុខរបរកម្មករចែកចាយស្រាបៀរ​។

ដកហូត​វត្ថុ​តាង​៖​ កាំបិតខ្វែវ ចំនួន​០៣​ដើម​។ បច្ចុប្បន្ន ជ ន សង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង បានកសាងសំណុំរឿងចាត់​ការតាមនីតិវិធីច្បាប់​ ចំណែក​បក្សពួក​ ជ ន សង្ស័យ​ កម្លាំង​ជំនាញ​យេីង​កំពុង​ស្រាវជ្រាវ​បន្ត​៕ ប្រភព«ស្នងការដ្ឋាននគរបាលខេត្តកោះកុង»