
(ខេត្តព្រះសីហនុ)៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា បច្ចុប្បន្នគិតមកត្រឹមដើមខែកក្កដា ឆ្នាំ២០២០ ខេត្តព្រះសីហនុទទួលបានវត្តមានជនជាតិចិនទាំងភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ បានធ្វើដំណើរចូលមកកាន់ខេត្តទេសចរណ៍ ជាប់ឆ្នេរសមុទ្រមួយនេះជាបណ្តើរៗវិញហើយ ជាមួយនឹងការត្រួតពិនិត្យហ្មត់ចត់ផ្នែកសុខភាពនិងការធ្វើចត្តាឡីសក័តាមការណែនាំរបស់ក្រសួងសុខាភិបាល។
មន្ត្រីសមត្ថកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ(កងកេង)អោយដឹងដែរថា អ្នកទេសចរណ៍និងអ្នកវិនិយោគជនជាតិចិនទាំងនោះ ភាគច្រើនមកពីទីក្រុង គួនមិញ និងទីក្រុងក្វាងចូវជាដើម។ ប្រភពពីម្ចាស់អាជីវកម្មនិងក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួនថ្លែងថា វត្តមានជនជាតិចិនពិសេសក្រុមអ្នកវិនិយោគទុនចូលមកក្រុងព្រះសីហនុពេលនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនានាអោយមានសកម្មភាពឡើងវិញក្រោយការខកខានមួយរយៈដោយសារជំងឺកូវីដ១៩៕ ប្រភព៖ Huy Bunleng News