
(ខេត្តកំពង់ធំ)៖ គ្រោះថ្នា.ក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៦ ស្ថិតក្នុងភូមិពុកយុគ,សង្កាត់ស្រយូវ,ក្រុងស្ទឹងសែន,ខេត្តកំពង់ធំ។ រថយន្តបង្កម៉ាកLexus RX300ពណ៌ទឹកមាសពាក់ស្លាកលេខ(ភ្នំពេញ2AP-8385)មិនស្គាល់ឈ្មោះអ្នកបើកបរ។ ម៉ូតូរងគ្រោះម៉ាកឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៥,ពណ៌ខ្មៅ,ពាក់ស្លាកលេខ(កំពង់ធំ1D-7936)បើកបរដោយឈ្មោះ(សាំង លីដា)ភេទស្រី,អាយុ១៥ឆ្នាំ,នៅភូមិម្នាវ,សង្កាត់ស្រយូវ,ក្រុងស្ទឹងសែន,ខេត្តកំពង់ធំ មុខរបរសិស្សរបួ.សធ្ងន់ផ្នែកក្បាល(មិនពាក់មួកសុវត្តិភាព)។
អ្នករួមដំណើរឈ្មោះ(ឈឿន ស្រីនិច)ភេទស្រី,អាយុ១៥ឆ្នាំ,នៅភូមិម្នាវ,សង្កាត់ស្រយូវ,ក្រុងស្ទឹងសែន,ខេត្តកំពង់ធំ,មុខរបរសិស្ស,ស្លា.ប់នៅកន្លែងកើតហេតុ(មិនពាក់មួកសុវត្តិភាព)។ ក្រោយពីកើតហេតុអ្នកបើកបររថយន្តរត់គេចបាត់ស្រមោល។ ចំណែកវត្ថុតាងត្រូវសមត្ថកិច្ចចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕