ច្បាស់ការហើយ! ស្ត្រីជនជាតិចិនម្នាក់ ដែលដេីរស្រែកយំ ថាត្រូវបានចោរឆក់ កាលពីប៉ុន្មានថ្ងែមុននោះ តាមការពិតគឺ…

(ភ្នំពេញ)៖ នៅថ្ងែទី២៧ ខែតុលា ឆ្នាំ២០២០នេះ យោងតាមសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹងថា ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា​ត្រូវបានចោរឆក់​កាលពីថ្ងៃទី០៩ ​ខែតុលា​ ឆ្នាំ២០២០​ ជាព័ត៌មានមិនពិត

​ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍​ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ​ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ នៅព្រឹកថ្ងៃទី២៧ ​ខែតុលា​ ឆ្នាំ២០២០​ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ​ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ​ និងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់​ កាលពីថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ​ ស្ត្រីរូបនេះបានសារភាពថា​មិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេ​ ដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញ​ ទេីបប្រឌិតរឿងនេះឡេីង​។

ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រេីប្រាស់សារធាតុ ញៀ ន​ មន្ត្រីជំនាញ​បានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះ​ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់សារធាតុ ញៀ ន ពិតប្រាកដមែន​។ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ​នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា​។

ដេីម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត​ មុននឹងធ្វេីការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់​ សូមធ្វេីការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន​ ដេីម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម​ផងដែរ​៕