គ្រាន់តែប៉ុណ្ណឹងសោះ ! ក្មេងស្រីសិស្សសាលា អាយុ១៤ឆ្នាំ បានចង.ក ស ម្លា ប់ ខ្លួន ដោយសារតែរឿង….

(ខេត្តកណ្ដាល)៖ ករណីក្មេងស្រីម្នាក់បានចង.ក.ស.ម្លា.ប់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១:១០នាទីនៅចំណុចភូមិ/ឃុំឈើទាល២,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។ ក្មេងស្រី.រង.គ្រោះឈ្មោះ(ប៉ូច វិជ្ជនី)ភេទស្រី,អាយុ១៤ឆ្នាំ,ជនជាតិខ្មែរ,មុខរបរសិស្ស,មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

បើតាមការបំភ្លឺពីស្រីជាម្តាយបានឲ្យដឹងថា៖ នៅមុខពេលកើតហេតុជន.រង.គ្រោះតែងតែរៀននៅផ្ទះជាមួយបងស្រីម្នាក់ទៀតឈ្មោះ(ប៉ូច វជ្ជរ៉ា)ភេទស្រី,អាយុ១៤ឆ្នាំ(កូនភ្លោះជាមួយជន.រង.គ្រោះ)ដោយមានបងស្រីឈ្មោះ(ប៉ូច រស្មី)ភេទស្រី,អាយុ២៥ឆ្នាំត្រូវជាបងស្រីបង្កើតជន.រង.គ្រោះបានបង្រៀនអក្សរខ្មែរដល់ប្អូនៗរាល់ថ្ងៃពេលចេញពីធ្វើការរោងចក្ររៀងរាល់ម៉ោង១៨:០០នាទីជារៀងរាល់ថ្ងៃ។

នៅថ្ងៃកើតហេតុឈ្មោះ(ប៉ូច រស្មី)បានបង្រៀនប្អូនៗជាធម្មតាដូចរាល់ថ្ងៃតែដោយសារជន.រង.គ្រោះរៀនមិនចេះឈ្មោះ(ប៉ូច រស្មី)ក៏បានស្តីបន្ទោសអោយប្អូនថា(បើង៉ែងរៀនអត់ចេះអនាគតង៉ែងគិតម៉េច)ពេលថាអោយហើយជន.រង.គ្រោះក៏តូចចិត្តខ្លួនឯងហើយយំ(ទម្លាប់មានគេស្តីអោយគឺយំ)បន្ទាប់មកនាងក៏ដើរទៅក្រោយផ្ទះបាត់ទៅហើយដោយអ្នកផ្ទះគិតថានាងដើរទៅលេងផ្ទះមីងដូចរាល់ដងទើបមិនចាប់អារម្មណ៍។ ដោយសារបាត់នាងយូរពេកអ្នកផ្ទះក៏នាំគ្នាដើររកជន.រង.គ្រោះស្រាប់តែឃើញនាង.ចង.កជាមួយក្រម៉ានៅទ្រុងមាន់ភ្លាមនោះបងប្អូនក៏បាននាំគ្នាលើកនាងមកដាក់លើគ្រែនៅផ្ទះតែនាងបានដាច់.ខ្យល់.ស្លា.ប់បាត់ទៅហើយ។

ក្រោយទទួលបានពត៍មាននគរបាលប៉ុស្តិ៍ឈើទាលបានចុះដល់កន្លែងកើតហេតុដោយសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ច័យស្រុកកៀនស្វាយ,គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាលក្រុមប្រឹក្សាឃុំ,មេភូមិធ្វើការពិនិត្យលើសព។ ក្រោយពីក្រុមការងារពិនិត្យរួចឃើញថាជន.រង.គ្រោះពិតជាស្លា.ប់ដោយសារចង.ក.ស.ម្លា.ប់ខ្លួនពិតប្រាកដមែន។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕