
(បាត់ដំបង)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២ៈ៥៦នាទីយប់ លើផ្លូវលំក្រាលកៅស៊ូចូលភូមិត្រាង ត្រង់ចំណុចក្រុមទី០២.ភូមិត្រាង.ឃុំអូរតាគី.ស្រុកថ្មគោល.ខេត្តបាត់ដំបង មានករណីគ្រោះ ថ្នា ក់ ចរាចរណ៍មួយបានកើតឡើង បង្កដោយខ្លួនឯង (ជិះម៉ូតូបុកដើមឈើ) បណ្តាលឱ្យអ្នកបើកបរម៉ូតូ រ ង របួស ធ្ងន់ចំនួន០១នាក់ ភេទប្រុស
និងអ្នករួមដំណើរ០២នាក់ ភេទប្រុស បាន ស្លា ប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។ ករណីនេះជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕