
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះ ដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថា គាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។ ក្រៅពីធ្វើជំនួញធំៗជាច្រើននោះ គេក៏ឧស្សាហ៍ឃើញលោកឧកញ៉ាជួយដល់អ្នកក្រីក្រជាច្រើន ដែលមានជីវភាពខ្វះខាតផងដែរ។
ដោយឡែក នៅវេលាម៉ោង៧ព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញសកម្មភាពលោកឧកញ៉ា ម៉ុង ឫទ្ធី ក្នុងដំណើរមកចូលរួមប្រជុំពេញអង្គព្រឹទ្ធសភា ដោយលោកឧកញ៉ា បានទិញផលដំណាំមេីមដំឡូងចំរុះមានទាំងចេក… ដែលដឹកដើរលក់ដោយកសិករម្នាក់ ហើយយកចែកជូនសមាជិកសមាជិការព្រឹទ្ធសភា ហូបទុកជាអាហារសម្រន់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា «របស់ថោកតែបេីយេីងចេះនាំគ្នាអោយតម្លៃវាទៅនិងមានតម្លៃដូចគេដូចឯងអីចឹងដែ មិនខុសអីពីដុំថ្មទេនៅពេលដែលយេីងលេីកយកមកដាក់នៅលេី រោងឬអសនណាមួយហេីយនាំគ្នាចេះតែមកបន់ស្រន់ទៅ មានពេលខ្លះវាអាចក្លាយជាអ្នកតាជួយយេីងអោយបាត់ចុកពោះម្តងម្កាលអីចឹងដែរ»។ (សូមទស្សនាវីដេអូខាងក្រោម)៖