ស្លុតចិត្តណាស់! យុវជនស្រស់សង្ហាម្នាក់ ត្រូវបាន ស្លា ប់ បាត់បង់ជីវិត ទាំងនៅក្មេងខ្ចី ដោយសារគ្រោះអាក្រក់មួយនេះ…

(ព័តមានបឋម)៖ កាលពីថ្ងែទី២៥ ខែតុលា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជនម្នាក់បាន ស្លា ប់ បាត់បង់ជីវិតទាំងនៅក្មេងខ្ចី។ យុវជនរូបនេះត្រូវបានគេដឹងថា ប្រើប្រាស់គណនីហ្វេសបុ៊ឈ្មោះ «Boy Sa»

ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងែវិលវិញដូច្នេះ គណនីហ្វេសប៊ុក «El Sey» ដែលត្រូវជាសាច់ញាតិរបស់យុវជនអភ័ព្វរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «សូមអោយក្មួយទៅអោយបានសុខណាក្មួយបើមានជាតិក្រោយសូមអោយក្មួយអាយុវែងណាក្មួយ😢😢😢😢ពូស្ទើរតែមិនជឿតេថាក្មួយអាយុខ្លីយ៉ាងនេះ»។

តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យយុវជនរូបនេះ ទទួលមរណភាព ទាំងនៅវ័យក្មេងដូច្នេះ គឺដោយសារលង់ទឹក។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព ជាច្រើនផងដែរ៕