
(ហ្វេសប៊ុក)៖ យុវជនដ៍ក្លាហានមួយរូបជាមន្ត្រីជំនាញកំចាត់មីននៃអង្គភាពសុីម៉ាក់ម្នាក់មានឈ្មោះ ស៊ា គឹមសៀង បានទទួលមរណភាពហើយ ដោយសារជូបគ្រោះ.ថ្នា.ក់.ចរាចរណ៍ នេះបើតាមការឲ្យដឹងពីអគ្គនាយកនៃអង្គភាពសុីម៉ាក់ឯកឧត្តមហេង រតនា។ ដោយឯកឧត្តមបានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖
នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ឃា ត ករ តាមដងផ្លូវ (គ្រោះ ថ្នា ក់ ចរាចរណ៍) បាន ស ម្លា ប់ យុវជនដ៍ក្លាហានមួយរូបជាមន្ត្រីជំនាញកំចាត់មីននៃអង្គភាពសុីម៉ាក់គឺ ស៊ា គឹមសៀង! ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថាៈ
ចន្លោះឆ្នាំឆ្នាំ១៩៩៣-១៩៩៨ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បាន ស ម្លា ប់ និងធ្វេីឱ្យរង រ បួ ស ប្រជាជនកម្ពុជាប្រមាណជាង៤,០០០នាក់ ក្នុងមួយឆ្នាំៗ ដែលក្លាយជា ឃា ត ករ លេខ១នៅកម្ពុជា បេីទោះបីជាការបោះឆ្នោតកេីតឡេីងនៅឆ្នាំ១៩៩៣ក៏ដោយ តែសង្គ្រាមនៅតែបន្តរហូតចុងឆ្នាំ១៩៩៨។ អង្គភាពសុីម៉ាក់ជាកំលាំងស្នូលនៃការកំចាត់ ឃា ត ករ នេះ ដែលធ្វេីឱ្យជន រ ង គ្រោះ ធ្លាក់ចុះមានចំនួនតិចជាង១០០នាក់ក្នុងមួយឆ្នាំៗ (២០១៩)។
ឯកឧត្តម បានបន្ថែមថាៈ បច្ចុប្បន្ននេះ ដោយសារភាពរីកចំរេីនខាងមធ្យោបាយដឹកជញ្ជូន និងការអភិវឌ្ឍេហេដ្ឋារចនាសម្ពន្ធ័នោះ ឃាតករតាមដងផ្លូវ (ចរាចរណ៍) បានក្លាយយមរាជលេខ១វិញម្តង ក្នុងការឆក់យកជីវិតប្រជាជនកម្ពុជា! សូមប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដេីម្បីសុវត្ថិភាពខ្លួនឯងផងនិងអ្នករួមដំណេីរលេីដងផ្លូវផង!
អង្គភាពពិតជាមានការសោកស្តាយណាស់ចំពោះការបាត់បង់ធនធានមនុស្សជាអ្នកបន្តវេននេះ និងសូមចូលរួមសោកស្តាយបំផុតជាមួយគ្រួសារសពនិងសូមវិញ្ញាណខន្ត ស៊ា គឹមសៀង បានទៅកាន់ទីសុខន្តិភពកុំបីឃ្លៀងឃ្លាតឡេីយ!៕