
(ខេត្តព្រះសីហនុ)៖ (ព័ត៌មានបឋម)៖ សមត្ថកិច្ចក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាលកងរាជអាវុធហត្ថនិងអជ្ញាធរពាក់ពន្ធ័ នៅព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២០នេះ ធ្វើប្រតិបត្តិការដេញបង្ក្រាបអំពើ.ប្ល.ន់.យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ក្នុងនោះមានជន.ស.ង្ស័.យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានឃាត់ខ្លួនហើយ។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថាជ.ន.ល្មើ.សមានគ្នា២នាក់ជាជនជាតិចិនបានធ្វើសកម្មភាពស្ទាក់.ប្ល.ន់ដោយប្រើដំបង.វា.យ.លើ.ជ.ន.រ.ង.គ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរីហុីលតុនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ
វេលាម៉ោងជិត៩ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះបណ្តាលអោយជន.រ.ង.គ្រោះ.រ.ង.របួ.សក្នុងនោះជ.ន.ល្មើ.ស.ប្ល.ន់យកលុយពីជន.រ.ង.គ្រោះមួយថង់ប្រមាណ៣០លានរៀលរួចគេចខ្លួនប៉ុន្តែពេលកើតហេតុការណ៍នេះ ក៍មានអន្តរាគមន៍បឋមពីកងសន្តិសុខពទ្ធ័ចាប់បានជ.ន.ស.ង្ស័.យម្នាក់និងបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត។ឯជ.ន.ល្មើ.ស.ម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះនាំយកលុយប្ល.ន់បានទៅជាមួយដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាពបច្ចុប្បន្ននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តនាំយកមករក្សាទុកហើយប្រតិបត្តិការរកជ.ន.ល្មើ.ស.ដែលរត់គេចខ្លួនកំពុងធ្វើការរុករកបន្ត៕