ម្ដាយស្លុតចិត្តយ៉ាងណាទេ! ក្មេងស្រី អាយុ១២ឆ្នាំម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយសារ…

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ មានករណីក្មេងស្រីសិស្សសាលា អាយុ១២ឆ្នាំម្នាក់ បានលង់ទឹក ស្លា ប់ បាត់បង់ជីវិត ក្នុងរណ្តៅជីកដីមួយកន្លែង ម្តុំជិតបញ្ជាការដ្ឋានតំបន់សឹករងខេត្តព្រះសីហនុ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា សាកសពឈ្មោះ សុី ម៉ាលីកា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាចំកាកៅស៊ូក្រុងព្រះសីហនុ មានឳពុកឈ្មោះ សំ ចាន់វ៉ាន់សុី អាយុ៣៩ឆ្នាំ (លែងលះគ្នា) ម្តាយឈ្មោះ គី សុធារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុជន រ ង គ្រោះមកលេងទឹកជាមួយមិត្តភក្រ័ រអិលជ្រុះស្បែកជើង ហើយជន រ ង គ្រោះបានចុះទៅយក ក៏បណ្តាលអោយធ្លាក់ទឹក ស្លា ប់ តែម្តង។ បច្ចុប្បន្ន សាក ស ព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណី៕ ប្រភព «Huy Bunleng News»