
សូមអបអរសាទរនិងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តមពង្សសូរិយាក្នុងឱកាសបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិនៃសកលវិទ្យាល័យ(University of International Business and Economics)រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូរិយាត្រូវជាព្រះបុត្រីសម្តេចព្រះមហិស្សរានរោត្តមច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតាព្រះអង្គម្ចាស់ក្សត្រីត្រូវជាព្រះរាជនត្តា(ចៅស្រី)នៃព្រះករុណាព្រះបរមរតនកោដ្ឋនិងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។