
(កណ្ដាល)៖ នាវេលាម៉ោងជាង៨យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ មាន.ហេតុ.ការណ៍.គ្រោះ.ថ្នា.ក់.ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បេីកម៉ូតូកង់បីដឹកប្រពន្ធនិងកូនស្រីតូច ធ្វេីដំណេីរត្រលប់ទៅផ្ទះវិញ ស្រាប់តែត្រូវបានបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបេីករថយន្តម៉ាក Highlander បោះពួយលឿនពេក ទៅ.បុ.ក.រ៉ឺម៉កកង់បីក្រឡាប់ជាច្រេីនត្រលប់
បណ្ដាលឲ្យបុរសជាប្ដី.រ.បួ.ស.ធ្ងន់ និងប្រពន្ធកូន.រ.ង.រ.បួ.ស.មធ្យម នៅជិតសាលារៀនខ្មែរ-ចិន ហេងតុង ក្រុងតាខ្មៅផ្លូវលេខ២១០សង្កាត់តាខ្មៅក្រុងតាខ្មៅ។ភ្លាមៗនោះអ្នកបេីកបររថយន្តបង្ក បានចុះរត់.គេ.ច.ខ្លួ.ន ចូលទៅច្រកផ្លូវលំមួយកន្លែង តែត្រូវអ្នកភូមិនាំគ្នាជួយឃាត់បាន ប្រគល់អោយសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ នាំយកទៅក្រុងចាត់ការតាមច្បាប់ ចំណែកអ្នក.រ.បួ.ស.ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ៕ ប្រភព«បងម៉េង សារព័ត៌មាន»